លឿនជាង សុវត្ថិភាពជាង និងងាយស្រួលជាង។ ចូលដោយប្រើ Google ដោយចុចតែម្ដង។
ប្រើគណនី Google របស់អ្នកដើម្បីធ្វើឱ្យការចុះឈ្មោះ និងចូលគណនីកាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចចំណាយពេលកាន់តែតិចលើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ និងចំណាយពេលកាន់តែច្រើននៅលើកម្មវិធី និងគេហទំព័រដែលអ្នកពេញចិត្ត។
-
ចូលគណនីយ៉ាងរលូន
បង្កើតគណនីថ្មីៗបានយ៉ាងងាយស្រួល និងដោយសុវត្ថិភាព ឬចូលទៅក្នុងកម្មវិធី និងគេហទំព័រដែលអ្នកពេញចិត្តដោយគ្មានបញ្ហាជាមួយនឹងឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់។
-
ប្រើឧបករណ៍ណាក៏បាន
រីករាយជាមួយបទពិសោធចូលគណនីដែលស្គាល់យ៉ាងរលូននៅគ្រប់កម្មវិធីរុករកតាមអ៊ីនធឺណិត និងឧបករណ៍ដែលអ្នកប្រើរួមទាំង iOS និង Android។
-
គ្រប់គ្រងការតភ្ជាប់របស់អ្នក
បន្តគ្រប់គ្រងកម្មវិធី និងគេហទំព័ររបស់អ្នកដោយចែករំលែកព័ត៌មានគណនី ដូចជា ឈ្មោះ អាសយដ្ឋានអ៊ីមែល និងរូបភាពកម្រងព័ត៌មានរបស់អ្នកដោយសុវត្ថិភាព និងដោយគ្រប់គ្រងការចូលប្រើកម្មវិធី Google ដូចជាថាសជាដើម។
-
កាន់តែមានសុវត្ថិភាពជាមួយ Google
អស់កង្វល់រឿងពាក្យសម្ងាត់ដែលប្រើឡើងវិញ និងការចូលគណនីដែលខ្សោយទៀតហើយ។ ការប្រើប្រាស់គណនី Google របស់អ្នកដើម្បីចូលដោយសុវត្ថិភាពមានន័យថា អ្នកពឹងផ្អែកលើកម្មវិធី និងគេហទំព័រតិចជាងមុនដើម្បីរក្សាទុកពាក្យសម្ងាត់របស់អ្នក ដូច្នេះទិន្នន័យរបស់អ្នកនៅតែមានសុវត្ថិភាពជាងមុនដដែល។
របៀបប្រើការចូលដោយប្រើ Google
ចុចប៊ូតុង "ចូលដោយប្រើ Google" នៅលើកម្មវិធី ឬគេហទំព័រ
ជ្រើសរើសគណនី Google ដើម្បីប្រើ
ប្រសិនបើនេះជាលើកដំបូងរបស់អ្នក សូមចែករំលែកឈ្មោះ អាសយដ្ឋានអ៊ីមែល
និងរូបភាពកម្រងព័ត៌មានពីគណនី Google របស់អ្នក ដើម្បីចូលកម្មវិធី ឬសេវាកម្ម
កម្មវិធីមួយចំនួនអាចសួររកព័ត៌មានផ្សេងទៀត ដូចជាអាសយដ្ឋាន ឬលេខទូរសព្ទរបស់អ្នក
ដែលអ្នកអាចគ្រប់គ្រងនៅពេលណាក៏បាននៅក្នុងការកំណត់គណនី Google របស់អ្នក។
បន្តទៅកម្មវិធី ឬគេហទំព័រ
រួចរាល់ហើយ ឥឡូវអ្នកបានចូលគណនីហើយ!
ងាយស្រួលចូលគណនីម្ដងទៀតនៅលើកក្រោយដោយប្រើគណនី Google ដដែលរបស់អ្នក

ចូលគណនីកាន់តែមានសុវត្ថិភាពតាមរយៈប្រព័ន្ធការពារសុវត្ថិភាពដែលអាចទុកចិត្តបានពី Google
-
មានសុវត្ថិភាពតាមលំនាំដើម
អ្នកសមនឹងទទួលបានដំណើរការចូលគណនីលឿន និងមានសុវត្ថិភាព។ ការចូលដោយប្រើ Google ជួយការពារប្រឆាំងនឹងការបែកធ្លាយទិន្នន័យភាគីទីបី ដោយកំណត់ចំនួនកន្លែងដែលព័ត៌មានរបស់អ្នកត្រូវបានរក្សាទុកនៅលើអ៊ីនធឺណិត។
-
ការគ្រប់គ្រងស្ថិតក្នុងដៃអ្នក
គ្រប់គ្រងព័ត៌មានដែលអ្នកជ្រើសរើសចែករំលែកជាមួយកម្មវិធី និងគេហទំព័រភាគីទីបីនីមួយៗ និងធ្វើបច្ចុប្បន្នភាពការកំណត់របស់អ្នកគ្រប់ពេលពីគណនី Google របស់អ្នក។
-
គិតគូរពីឯកជនភាពក្នុងដំណើរការរចនាទាំងមូល
Google មិនប្រើព័ត៌មាន ឬសកម្មភាពពីការចូលដោយប្រើ Google សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬផលិតផល Google ណាផ្សេងទៀតទេ។ យើងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងមកលើការអនុវត្តចំពោះទិន្នន័យប្រកបដោយទំនួលខុសត្រូវ ដែលត្រូវបានបង្កើតឡើងដើម្បីគោរពដល់ឯកជនភាពរបស់អ្នក។